គ្មានCR7 រឺ Messi ក្នុងវគ្គផ្តាច់ព្រ័ត្តជាលើកតំបូងតាំងពីឆ្នាំ2013

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំនេះនឹងមិនមានកីឡាករ Ronaldo និង Lionel Messi ជាលើកទី 1 ក្នុងរយៈពេល 6 ឆ្នាំមកនេះ។
នេះជាលើកទី 1 បើគិតចាប់តាំងពីឆ្នាំ 2013 ទាំង Lionel Messi និង Ronaldo នឹងមិនបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ។

ក្រុមBarcelona របស់ Messi បានបរាជ័យក្នុងទឹកដីក្រុម Liverpool កាលពីព្រឹកមិញដោយចាញ់ជើងទី 2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 4-0 ដោយសរុបលទ្ធផល Liverpool ឈ្នះ 4-3 ។

លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនោះបានបញ្ចប់នូវភាពលេចធ្លោរបស់កីឡាករទាំងពីរ ដែលក្រុមរបស់ពួកគេបានធ្លាក់អស់។ ចាប់តាំងពីឆ្នាំ 2013 កីឡាករ Messi ឬ Ronaldo តែងតែបានចូលរួមនៅក្នុងវគ្គផ្តាច់ព្រ័ត្រជាបន្តបន្ទាប់។

ចំណែក Ronaldo ដែលបានចាកចេញពីក្រុម Real Madrid នៅដើមរដូវកាលនេះ។ ហើយក្រុមរបស់គាត់(Juventus) បានចាញ់ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយ Ajax នៅក្នុងការប្រកួតឆ្នាំនេះ។

Source: Fotmob
ប្រែសម្រួល: Brother FT

, ,

Leave a Reply

Your email address will not be published. Required fields are marked *